លុប Background រូប JPG ដោយសុវត្ថិភាព និងឯកជនភាពខ្ពស់

កាត់យករូបមនុស្ស ឬទំនិញចេញពីរូបថត JPG គ្រប់ប្រភេទដោយមិនចាំបាច់ Upload ចេញក្រៅ។ ប្រព័ន្ធដំណើរការផ្ទាល់លើម៉ាស៊ីនរបស់អ្នក និងរក្សាកម្រិតច្បាស់ដើម 100%។

ជ្រើសរើសរូបមួយសន្លឹក ឬច្រើនសន្លឹកក្នុងពេលតែមួយ

PNG, JPG, WEBP, AVIF, GIF, BMP និង HEIC · រហូតដល់ 30 រូប · ទំហំអតិបរមា 25 MB ក្នុងមួយរូប

គ្មានរូប JPG មែនទេ? សាកល្បងជាមួយរូបគំរូទាំងនេះ៖

ហេតុអ្វីគួរប្រើ ឧបករណ៍កាត់រូប JPG នេះ?

ប្រព័ន្ធដំណើរការផ្ទាល់ក្នុង Browser របស់អ្នក ដូច្នេះរូបភាព JPG មិនត្រូវបាន Upload ចេញក្រៅម៉ាស៊ីនឡើយ។ អ្នកអាចទាញយកជា PNG ថ្លាសម្រាប់យកទៅឌីហ្សាញបន្ត ឬដាក់ផ្ទៃពណ៌សសម្រាប់លក់ទំនិញអនឡាញ — ឥតគិតថ្លៃ កម្រិតច្បាស់ពេញលេញ គ្មាន Watermark និងមិនបាច់បង្កើតគណនី។

មើលរូបភាពប្រៀបធៀប មុន និង ក្រោយ
កូនឆ្កែ Goldendoodle កាត់ចេញពីរូបថត JPG និងទាញយកជា PNG ផ្ទៃថ្លា

អត្ថប្រយោជន៍នៃ ការលុប Background ដោយរក្សាការសម្ងាត់

ប្រសិនបើអ្នកមានរូបភាពឯកជនដែលមិនចង់ Upload ចូល Server គេហទំព័រដទៃ ឧបករណ៍កាត់រូប JPG លើម៉ាស៊ីនផ្ទាល់នេះ គឺជាជម្រើសដ៏ល្អបំផុត។

រូបភាពឯកជនដែលមិនគួរ Upload ចេញក្រៅ

អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឯកសារវេជ្ជសាស្ត្រ ឬឯកសារហិរញ្ញវត្ថុ — អ្វីៗដែលអ្នកមិនចង់បង្ហោះលើវេបសាយចម្លែក។ រូប JPG ស្ថិតនៅលើឧបករណ៍របស់អ្នកជានិច្ច គ្មានការ Upload ឡើយ។

រូបផលិតផលថ្មីមិនទាន់ប្រកាសលក់

កាត់រូបកាតាឡុកផលិតផលថ្មីៗទុកជាមុន ដោយមិនបារម្ភរឿងលេចធ្លាយទៅកាន់ Cloud Server របស់អ្នកដទៃមុនថ្ងៃសម្ពោធ។

គ្មានអ៊ីនធឺណិត ក៏ប្រើបាន (Offline)

ពេល AI Model ទាញយករួចរាល់ម្តង អ្នកអាចផ្តាច់អ៊ីនធឺណិតបាន។ កម្មវិធីនេះនៅតែអាចកាត់រូបភាពបានយ៉ាងរលូន ទោះនៅលើជើងហោះហើរ ឬកន្លែងគ្មានសេវាក៏ដោយ។

រូបថតគ្រួសារ និងរូបកូនៗ

កាត់រូបថតកូនៗ ឬក្រុមគ្រួសារដោយសុវត្ថិភាព មិនឆ្លងកាត់ Server របស់អ្នកដទៃឡើយ។ ប្រព័ន្ធដំណើរការផ្ទាល់ក្នុងផ្ទាំង Browser របស់អ្នកតែប៉ុណ្ណោះ។

កាត់រូបទំនិញច្រើនសន្លឹកដោយគ្មានដែនកំណត់

កាត់រូបភាពម្តងបាន 30 សន្លឹក ដោយមិនអស់លុយ និងគ្មានកំណត់ចំនួនប្រចាំថ្ងៃ ព្រោះការគណនាទាំងអស់ប្រើកម្លាំងម៉ាស៊ីនរបស់អ្នកផ្ទាល់។

ការងារ Freelance និងគម្រោងរបស់អតិថិជន

ធ្វើការងារក្រោមលក្ខខណ្ឌរក្សាការសម្ងាត់ (NDA) បានយ៉ាងមានទំនុកចិត្ត ដោយសារឯកសារមិនត្រូវបានចែករំលែកទៅភាគីទីបីណាមួយឡើយ។

លុប Background រូប JPG ដោយមិនបាត់បង់គុណភាពរូបដើម

ជាទូទៅ ការកាត់រូបភាពតែងតែធ្វើឱ្យរូបភាពត្រូវបង្ហាប់ឡើងវិញ (Recompression) ថយទំហំ ឬប្រែពណ៌។ ប៉ុន្តែនៅលើឧបករណ៍នេះ បញ្ហាទាំងនោះនឹងមិនកើតឡើងឡើយ។

រូបភាពដើមត្រូវបានបើកដំណើរការតែម្ដងគត់ ហើយផ្នែកដែលនៅសល់ត្រូវបានរក្សាទុកដដែលទាំងស្រុង ទាំងទម្រង់ពណ៌ (Color Profile) និងទំហំច្បាស់ដើម — រួចរក្សាទុកជា PNG គុណភាពខ្ពស់ ដោយរំលេចសរសៃសក់ និងគែមរូបភាពយ៉ាងម៉ត់ស្អាត។

រូបថតមនុស្ស JPG គំរូបង្ហាញពីគុណភាពនៃការលុប background
លក់ទំនិញអនឡាញ

ស្តង់ដាររូបភាពផ្ទៃខាងក្រោយពណ៌ស សម្រាប់ផុសលក់ផលិតផល

ផ្សារអនឡាញភាគច្រើន (ដូចជា Amazon, eBay, Shopee) តម្រូវឱ្យរូបភាពផលិតផលមានផ្ទៃខាងក្រោយពណ៌សសុទ្ធ។ អ្នកអាចកែពីរូបថតធម្មតាឱ្យត្រូវតាមស្តង់ដារនេះត្រឹមតែ 2 ចុចប៉ុណ្ណោះ។

កាត់យករូបថ្លាសិន ចាំដាក់ពណ៌តាមក្រោយ

រក្សាទុករូបជា PNG ថ្លា (Transparent) ជាគោលសិន។ ពេលនោះ អ្នកអាចយករូបដដែលទៅដាក់ផ្ទៃពណ៌សសម្រាប់ផុសលក់ ឬដាក់ពណ៌ប្រចាំប្រេន (Brand) សម្រាប់ផុសលើបណ្តាញសង្គមបានភ្លាមៗ។

រើសពណ៌សសុទ្ធពីក្នុងកម្មវិធី ស្អាតជាងថតផ្ទាល់

ការជ្រើសរើសពណ៌សក្នុងប្រព័ន្ធ ធ្វើឱ្យផ្ទៃខាងក្រោយសស្មើគ្នា 100% មិនដូចជញ្ជាំងបន្ទប់ដែលថតទៅអាចជាប់ស្រមោល ឬពន្លឺលឿងនោះឡើយ។

ពិនិត្យលក្ខខណ្ឌផ្សារអនឡាញ មុននឹងកាត់រូបច្រើន

ទំហំរូបភាព ប្រភេទហ្វាល និងទំហំទំនេរជុំវិញទំនិញ អាចមានលក្ខខណ្ឌខុសគ្នាតាមវេទិកានីមួយៗ — ដូច្នេះសូមពិនិត្យមើលគោលការណ៍កន្លែងដែលអ្នកលក់ជាមុន។

កាត់រូបទំនិញទាំងមូលក្នុងពេលតែមួយ

សំណួរដែលជួបញឹកញាប់អំពី ការលុប Background រូប JPG

ចម្ងល់អំពីការបង្វិលរូប គុណភាពរូប និងការប្រើប្រាស់។ នៅមានចម្ងល់ទៀតមែនទេ? ទាក់ទងមកយើងខ្ញុំ។

គ្រាន់តែទម្លាក់រូបភាព JPG ចូលក្នុងប្រអប់ខាងលើ ហើយរង់ចាំពីរបីវិនាទី។ ប្រព័ន្ធ AI នឹងញែករូបមនុស្ស ឬវត្ថុចេញពីផ្ទៃខាងក្រោយដោយស្វ័យប្រវត្តិនៅលើម៉ាស៊ីនរបស់អ្នក រួចអ្នកអាចទាញយកបានភ្លាមៗ — មិនបាច់ប្រើជ័រលុបដុស និងមិនបាច់ចុះឈ្មោះឡើយ។

បានយ៉ាងងាយស្រួល។ កម្មវិធីនេះដំណើរការលើ Safari និង Chrome ទាំងលើទូរស័ព្ទ និងកុំព្យូទ័រ ដោយមិនបាច់ដំឡើង App អ្វីទាំងអស់។ ប្រព័ន្ធគាំទ្រ WebGPU សម្រាប់ដំណើរការលឿន និងប្តូរទៅ WebAssembly ដោយស្វ័យប្រវត្តិលើឧបករណ៍ដទៃទៀត។

មិនផ្អៀងទេ។ កាមេរ៉ាទូរស័ព្ទតែងតែភ្ជាប់ទិន្នន័យ EXIF ដើម្បីប្រាប់ Browser ពីទិសដៅរូបភាពពិត។ កម្មវិធីរបស់យើងអានទិន្នន័យនេះបានត្រឹមត្រូវ ដូច្នេះរូបភាពដែលកាត់រួច នឹងឈរត្រង់តាមទិសដៅដែលអ្នកបានថតជាក់ស្តែង។

មិនជាប់ឡើយ។ ការបង្ហាប់រូប JPG ធម្មតាតែងបន្សល់ស្នាមគ្រាប់ល្អិតៗជុំវិញគែម ប៉ុន្តែ AI របស់យើងស្គាល់ទម្រង់វត្ថុពិតប្រាកដ និងធ្វើឱ្យគែមរលូនស្អាត មិនចាប់យកស្នាមបែកព្រាលៗទាំងនោះឡើយ។

បានធម្មតា។ ទោះបីជារូបពីបណ្តាញសង្គមទាំងនោះត្រូវបានគេបង្ហាប់ច្រើនដងក៏ដោយ ក៏ AI នៅតែអាចកាត់រូបចេញពីផ្ទៃខាងក្រោយបានយ៉ាងស្អាតដដែល។

សូមជ្រើសរើសតាមប្រភេទហ្វាលដើមរបស់អ្នក។ ឧបករណ៍ទាំងពីរបង្កើតចេញជារូប PNG ថ្លាដូចគ្នា ប៉ុន្តែមូលហេតុដែលយើងបង្កើតទំព័រ JPG ដាច់ដោយឡែក គឺដោយសារហ្វាល JPG មិនអាចផ្ទុកផ្ទៃថ្លាបានទេ ដូច្នេះរាល់ការទាញយក ត្រូវបម្លែងទៅជា PNG ជានិច្ច។

មិន Upload ជាដាច់ខាត។ ប្រព័ន្ធ AI ត្រូវបានទាញយកមកដំណើរការក្នុង Browser របស់អ្នកតែម្តងគត់ ហើយបន្ទាប់ពីរៀបចំរួច រាល់ការកាត់រូបទាំងអស់គឺធ្វើឡើងលើម៉ាស៊ីនរបស់អ្នកផ្ទាល់ (WebGPU ឬ WebAssembly)។ អ្នកអាចបិទអ៊ីនធឺណិតចោលក៏នៅតែប្រើបានដែរ។

បាន។ អ្នកអាចជ្រើសរើសរូបម្តងបានរហូតដល់ 30 សន្លឹក ហើយប្រព័ន្ធនឹងកាត់ម្តងមួយៗដោយស្វ័យប្រវត្តិ រួចអ្នកអាចទាញយកទាំងអស់ក្នុងពេលតែមួយជាហ្វាល ZIP។ អ្នកក៏អាចលាយរូប JPG, PNG ឬ WebP ជាមួយគ្នាក៏បានដែរ។

ត្រៀមខ្លួនលុប Background រូបភាពហើយឬនៅ?

ប្រើប្រាស់បច្ចេកវិទ្យាកាត់រូបភាពឯកជនដ៏ទំនើបដូចគ្នានេះ ជាមួយមុខងារបន្ថែម និងជម្រើសពណ៌ផ្ទៃខាងក្រោយកាន់តែសម្បូរបែប។